អរអាជីវកម្ម«នំអាកោត្នោត»របស់បងប្អូនសហគមន៍នៅភូមិព្រះដាក់។ មុខរបរធ្វើនំអាកោត្នោតនៅក្នុងភូមិព្រះដាក់កំពុងតែទទួលបានការចាប់អារម្មណ៍ មានការរីកដុះដាល និងបានផ្តល់ផលប្រយោជន៍ច្រើនទៅៗមកលើសេដ្ឋកិច្ចនៅក្នុងសហគមន៍មូលដ្ឋាន បង្កើតបានជាការងារ មុខរបរ និងប្រាក់ចំណូលដោយផ្ទាល់ដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិ ចន្លោះពី១០ទៅ២០គ្រួសាររួចមកហើយ។ សង្ឃឹមថា យើងទាំងអស់គ្នានឹងបន្តជួយគាំទ្រដល់មុខរបររបស់បងប្អូនសហគមន៍បន្តទៀត!